khmer eng
  • លោកជំទាវ ឃួន ឃុនឌី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនារីជាមេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកាក្រុមប្រឹក្សាឃុំទាំង១១ឃុំ នៃស្រុកកំពង់ស្វាយ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនារីជាមេឃុំ ជំទប់ទី១ ជំទប់ទី២ និងសមាជិកាក្រុមប្រឹក្សាឃុំទាំង១១ឃុំ នៃស្រុកកំពង់ស្វាយ សរុបចំនួន២២នាក់ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១០ នៃទិវាអន្តរជាតិ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ (ស្ត្រី និងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩) ក្នុងឱកាសនោះដែរលោកជំទាវជូនវត្ថុអនុស្សាវរីយ៍ជាសំពត់ស៊ឹងក្នុងម្នាក់ៗ១សំពត់ និងបានផ្ញើរជូនមេភូមិ អនុភូមិ និងសមាជិកាភូមិជានារីចំនួន៨៧នាក់ ក្នុងម្នាក់ៗទទួលបានសំពត់ស៊ឹងចំនួន១ នៅសាលាស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ